អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ពណ៌ភ្នែករបស់មនុស្សអាចបង្ហាញឲ្យដឹងពីអត្តចរិកមនុស្ស

  • 2019-05-27 2:48:50
  • ចំនួនមតិ 0 | ចំនួនទស្សនា 824


កែវភ្នែករបស់អ្នក ជាបង្អួចនៃព្រលឹងរបស់អ្នក នេះជាពាក្យដ៏ចាស់និយមមួយ ដែលចេញពីមាត់របស់ William Shakespeare ហើយក្នុងពេលនេះផងដែរ ទ្រឹស្តីមួយនោះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយអ្នកវិទ្យាសាស្រ្ត។

ចំណែកឯការសិក្សារនាពេលថ្មីៗនេះ បានបង្ហាញថា គំរូនៃរោមភ្នែក អាចបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈរបស់មនុស្ស ដោយបង្ហាញថា មនុស្សដែលមានពណ៌ភ្នែកដូចគ្នា មានបុគ្គលិកលក្ខណៈ និងអាកប្បកិរិយាដូចគ្នា។

ប្រសិនជាអ្នកចង់ដឹងពីអត្តចរិកតាមរយះពណ៌ភ្នែករបស់អ្នក ចូលអានការព័ណ៌នាខាងក្រោមនេះ៖

ពណ៌ត្នោតក្រម៉ៅ

ប្រសិនជាអ្នកមានភ្នែកព័ណ៌ត្នោតបែបនេះ មានន័យថាអ្នកមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំពីកំណើត និងជាមនុស្សចេះគួសមដាក់អ្នកដទៃ។

ព​ណ៌​ត្នោតធម្មតា

ពណ៌បែបនេះ បញ្ចាក់ថា អ្នកជាមនុស្សម្នាក់ដែល ស្មោះត្រង់ ទុកចិត្តបាន ចេះគោរពអ្នកដទៃ និងសុភាពរាបសា។

ពណ៌ខៀវ

មនុស្សមានភ្នែកពណ៌ខៀវ ជាបុគ្គល ដែលមានស្មារតីរឹងមាំ ទាំងរាងកាយ និងផ្លូវចិត្ត ក៏ប៉ុន្តែពេលខ្លះពួកគេចូលចិត្តមើលងាយមនុស្ស ដែលអន់ជាងពួកគេ។

ពណ៌ប្រផេះ

មនុស្សកម្រមានភ្នែកពណ៌ប្រផេះណាស់ ហើយបើមាននោះ មនុស្សបែបនេះ ជាមនុស្សដែលមានចរិកខុសពីគេឆ្ងាយ។ ប្រភេទមនុស្សនេះ ជាមនុស្សមានតុល្យភាព ខិតខំធ្វើការ មិនធ្វើអ្វីតាមអារម្មណ៍ និងតែងតែបារម្មណ៍ពីអ្នកដទៃ។

ពណ៌បៃតង

ជាមនុស្សដែលមានភាពលិចធ្លោជាងគេ ក្នុងចំណោមអ្នកទាំងឡាយ ក្លាយហាន រឹងមាំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់។

 

អត្តបទ៖ បូ ទីន / beingguru

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com