តំបន់ទួលគោកក្នុងរាជធានីភ្នំពេញកំពុងទទួលបានការចាប់អារម្មណ៏ការសាងសង់អគារខុនដូខ្ពស់ៗ

  • 2019-05-21 2:59:27
  • ចំនួនមតិ 0 | ចំនួនទស្សនា 457


ទួលគោក កំពុងទទួលបាននូវការវិនិយោគ លើគម្រោងខ្នាតធំ និងអគារខ្ពស់ៗជាបន្តបន្ទាប់ ក្រោយទីតាំងនេះ កំពុងត្រូវបានវិនិយោគិនក្នុង និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគ សម្រាប់ គោលដៅបន្ទាប់ពីតំបន់បឹងកេងកង។

លោក George Hsieh ម្ចាស់គម្រោងខុនដូ The View ក្នុងតំបន់បឹងកេងកង បាន​បញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងខុនដូ នៅបឹងកេងកងរួចមក បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងងាកមកសាងសងគម្រោងអគារខុនដូទី២ ក្នុងតំបន់ទួលគោក ក្រោយមើលឃើញពីសក្ដានុពលក្នុងទីតាំងនេះ។

គួរបញ្ជាក់ផងដែរថា​ លោក George Hsieh គឺជាប្រធានក្រុមហ៊ុន HoHsin Gevelopment Co.,Ltd និងជាម្ចាស់គម្រោង The View 2 កម្ពស់ ៣០ជាន់ បានលើក​ឡើងថា តំបន់ទួលគោក នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំង ដូចទៅនឹងតំបន់បឹងកេង​កងដែរក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ លោកបន្តថា ការបោះទុនរាប់លាន ដុល្លារវិនិយោគលើគម្រោងខុនដូ The View2 ក្នុងតំបន់ទួលគោកនេះគឺដោយសារតែក្រុមហ៊ុន​ បានសិក្សាឃើញថា តំបន់នេះ នឹងក្លាយជាទីតាំងសក្ដានុពលថ្មីមួយទៀតក្នុងរាជធានី ភ្នំពេញ ខណៈគម្រោងវិនិយោគធំៗមួយចំនួន បាននិងកំពុងពង្រីកខ្លួនមកក្នុងតំបន់នេះ។

កាល​ពីដើម ខែឧសភានេះ ក្រុមហ៊ុនខ្នាតធំក្នុងស្រុក Royal Group ក៏បានបង្ហាញពីគម្រោង​អភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ គម្រោងខ្នាតធំរបស់ក្រុមហ៊ុន Royal Group នេះ មានឈ្មោះថា រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum) ជាមួយនឹងទំហំនៃការអភិវឌ្ឍចំនួន ១០០.០០០ ម៉ែត្រការ៉េ។

គួរបញ្ជាក់ដែលថា ក្រៅពីគម្រោងខាងលើ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏​បានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ កម្ពស់៤៥ជាន់ នៅក្នុង​តំបន់​ទួលគោក ជាប់ទៅនឹងស្ពានអាកាសតិចណូផងដែរ៕

 

អត្ថបទ៖ បូ ទីន / akp

បញ្ជាក់៖ រាល់ការ Copy យកអត្ថបទពី Business Record ទាំងអស់ សូមបងប្អូនត្រូវដាក់ប្រភពឱ្យផង។ អរគុណ ដែលបានសហការ

​សូមជួយចែករំលែកអត្ថបទនេះ​ដើម្បីចំនេះដឹង :



អានអត្ថបទ:


Develop by Botin POV | 096 649 72 88 | botin.pov@gmail.com