វិធីប្រើប្រាស់ពេលទំនេររបស់អ្នកឱ្យទៅជាប្រយោជន៍ វិធីប្រើប្រាស់ពេលទំនេររបស់អ្នកឱ្យទៅជាប្រយោជន៍

យើងគ្រប់គ្នាតែងតែមានអារម្មណ៍ថា យើងមិនសូវមានពេលវេលាច្រើនសម្រាប់ខ្លួនឯង គឺរវល់ខ្លាំងជាមួយនឹងការងារប្រចាំថ្ងៃរបស់ខ្លួន។ ប៉ុន្តែតាមពិតទៅមិនមែនមកពីយើងមិនមានពេលសម្រាប់ខ្លួនឯងនោះទេ គឺបញ្ហាមកពីយើងមិនបានរៀបចំពេលវេលារបស់ខ្លួនឱ្យបានច្បាសលាស់ រវាងពេលវេលាសម្រាប់ការងារ និងពេលវេលាសម្រាប់ខ្លួនឯង (ពេលទំនេរ)។ ហើយក៏ស្រែកថាខ្ញុំរវល់ណាស់ៗ ទាំងដែលពេលខ្លះលទ្ធផលនៃការងាររបស់ខ្លួនមិនសមនឹងបំណង ដែលជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍រឹតតែស្រ្តេស គិតអ្វីក៏លែងចេញដែលធ្វើឱ្យលទ្ធផលការងារធ្លាក់ចុះជាលំដាប់។ ហើយក៏មិនដឹងដែរថាគួរចំណាយពេលវេលាបែបណាដើម្បីអាចទៅជាប្រយោជន៍បាន ដែលអាចជួយរំសាយទាំងស្រ្តេស និងចំណេញទាំងចំណេះដឹង […]

ទៅលក់ការ៉េមទៅ ប្រសិនជាអ្នកចង់ធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត កុំធ្វើជាអ្នកដឹកនាំអី!! ទៅលក់ការ៉េមទៅ ប្រសិនជាអ្នកចង់ធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត កុំធ្វើជាអ្នកដឹកនាំអី!!

ភាពជាអ្នកដឹកនាំ វាមិនស្រួលដូចអ្វីដែលយើងនិយាយចេញតែពីមាត់នោះទេ ព្រោះថាភាពជាអ្នកដឹកនាំនេះវាទាមទាខ្លាំងឱ្យយើងយល់ច្បាស់ និងអនុវត្តទៅតាមគន្លឹះនានាដែលជាធាតុផ្សំទាំងឡាយដែលមាននៅក្នុងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងការដឹកនាំនេះ។ ការដឹកនាំពេលខ្លះអ្នកត្រូវម៉ត់ចត់ ពេលខ្លះទន់ភ្លន់ និងពេលខ្លះក៏ត្រូវសម្រេចចិត្តភ្លាមៗទៅតាមស្ថានភាពផ្សេងៗដែលអ្នកកំពុងជួបប្រទះ។ ជាអ្នកដឹកនាំចាំបាច់ណាស់ដែលអ្នកត្រូវមានសមត្ថភាពអាចគិតបានជ្រៅ និងគិតបានឆ្ងាយទៅលើព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងនាពេលអនាគត ថានឹងអាចមានអ្វីខ្លះកើតឡើងដែលតម្រូវឱ្យអ្នកគិត និងអនុវត្តឱ្យច្រើនជាងមនុស្សធម្មតា។ ជាក់ស្តែងដូចជាសត្វឥន្រ្ទីដែលហោះឡើងលើខ្ពស់ ហើយស្វែងរកចាប់ចំណីរបស់វាជាមួយនឹងភ្នែកមុតស្រួចរបស់វាដែលអាចមើលឃើញចំណីរហូតដល់៥ គីឡូម៉ែតពីលើអាកាសអ៊ីចឹង។ […]

ហេតុផលទាំង១០ ដែលអ្នកត្រូវតែអានសៀវភៅ ហេតុផលទាំង១០ ដែលអ្នកត្រូវតែអានសៀវភៅ

តើនរណាដែលមិនដឹងថា បើចង់ក្លាយខ្លួនជាមនុស្សដែលមានចំណេះដឹង យើងត្រូវតែអានសៀវភៅនោះ ពិតណាស់ដែលមនុស្សជាទូទៅយល់យ៉ាងច្បាស់ពីប្រយោជន៏នៃការអានសៀវភៅ។ អ្នកត្រូវដឹងថាការអានសៀវភៅគឺជារឿងមួយដ៏ចាំបាច់បំផុតដែលប្រទេសអភិវឌ្ឍន៍ជាច្រើនបានយកចិត្តទុកដាក់ និងពង្រឹងលើវិស័យមួយនេះ។ ហើយនេះក៏ព្រោះតែការអានសៀភៅនឹងបង្កើតបាននូវធនធានមនុស្សជាច្រើនដើម្បីជាឆ្អឹងខ្នងដល់ប្រទេសជាតិផងដែរ។ ប៉ុន្តែបើទោះជាបែបនេះក្តី ចុះហេតុអ្វីបានជាការអានសម្រាប់ប្រទេសយើងនៅតែមានកម្រិតទាប? សំណួរនេះគឺទុកឱ្យបងប្អូនដែលកំពុងអានអត្ថបទនេះយកទៅគិតពិចារណាដោយខ្លួនឯង។ ហើយខាងក្រោមនេះគឺជាចំណុចសំខាន់ដែលកើតចេញពីការអានសៀភៅ៖ សៀវភៅរបស់ Business Record ១. […]

៦ ចំណុចដែលបុគ្កលល្បីៗប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យទៅជាប្រយោជន៍ ៦ ចំណុចដែលបុគ្កលល្បីៗប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យទៅជាប្រយោជន៍

មានមនុស្សជាច្រើនតែងតែសាងនូវកំហុស និងសកម្មភាពដែលមិនអាចធ្វើឱ្យពួកគេសម្រេចបាននូវអ្វីដែលខ្លួនចង់បាន និងចង់ជោគជ័យ។ ហើយកំហុសទាំងនោះ គឺវាកើតចេញពីការខ្ជះខ្ជាយពេលវេលា ដែលមនុស្សម្នាក់ៗមិនបានចាំអារម្មណ៍ និងសិក្សាពីការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យយើងម្នាក់ៗបានចំណាយពេលវេលានេះអស់ជាច្រើនទៅលើសកម្មភាពឥតប្រយោជន៍។ ប៉ុន្តែសម្រាប់មនុស្សជោគជ័យវិញ ពួកគេនឹងមិនធ្វើកិច្ចការ ឬសកម្មភាពណាមួយដែលបំផ្លាញពេលវេលាដ៏មានតម្លៃរបស់ពួកគេឡើយ។ ពួកគាត់ឱ្យតម្លៃ និង លះបង់ពេលវេលារបស់ពួកគាត់ចំពោះតែសកម្មភាពណាដែលធ្វើឱ្យអាជីវកម្ម និងជំនាញរបស់ពួកគាត់រីកចម្រើនតែប៉ុណ្ណោះ។ […]

ទម្លាប់ទាំង៥ ដើម្បីធ្វើឱ្យជីវិតជោគជ័យ ទម្លាប់ទាំង៥ ដើម្បីធ្វើឱ្យជីវិតជោគជ័យ

បុគ្គលជោគជ័យនៅក្នុងពិភពលោកនេះ ពួកគាត់អាចជោគជ័យបានមកដលសព្វថ្ងៃនេះ ក៏ព្រោះតែពួកគាត់បានអនុវត្តនូវទម្លាប់មួយយ៉ាងត្រឹមត្រូវ។ ហើយអ្នកប្រហែលជាកំពុងឆ្ងល់ហើយថាអ្វីទៅជាទម្លាប់ដែលធ្វើឱ្យមនុស្សជោគជ័យបាន? អ្នកត្រូវដឹងថាមនុស្សគ្រប់រូបសុទ្ធតែអាចបង្កើតទម្លាប់ទាំងនេះបាន ប្រសិនបើពួកគេពិតជាមានឆន្ទៈចង់មានទម្លាប់ទាំងនេះពិតមែន។ ហើយថាតើទម្លាប់ទាំងនេះមានអ្វីខ្លះនោះ ខាងក្រោមនេះគឺជាទម្លាប់ដែលអាចឱ្យអ្នកយកទៅអនុវត្តន៍បាន៖ រក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បើគ្រាន់តែមានចំណេះដឹងខ្លាំង មានសមត្ថភាពខ្ពស់ ឬមានកម្រិតសិក្សាខ្ពស់ វាមិនមែនមានន័យថា អ្វីទាំងនោះអាចធ្វើឱ្យអ្នកជោគជ័យបាននោះទេ […]

មានសមត្ថភាព“ ពីរ” នេះនឹងធ្វើឱ្យកិច្ចការរបស់អ្នកទទួលបានជោគជ័យ មានសមត្ថភាព“ ពីរ” នេះនឹងធ្វើឱ្យកិច្ចការរបស់អ្នកទទួលបានជោគជ័យ

គ្រប់បុគ្គលជោគជ័យទាំងអស់ដែលអាចសម្រេចគោលដៅរបស់ពួកគាត់បាន​ ក៏ព្រោះតែពួកគាត់មាននូវគុណសម្បត្តិ ២យ៉ាង។ ហើយការដែរពួកគាត់មានចរិតលក្ខណៈទាំង ២យ៉ាងនោះហើយ ទើបធ្វើឱ្យពួកគាត់អាចអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួនបានរឹតតែមានភាពល្អប្រសើរ។ ហើយគុណសម្បត្តិទាំង ២យ៉ាងរបស់ពួកគាត់នោះគឺ ទី១ បង្វឹកខ្លួនឯងឱ្យចេញពីភាពភ័យខ្លាច, និងទី២ ការសម្រេចចិត្តបានត្រឹមត្រូវ៖ ទី១ បង្វឹកខ្លួនឯងឱ្យចេញពីភាពភ័យខ្លាច គ្មាននរណាម្នាក់អាចសម្រេចបាននូវអ្វីដែលខ្លួនចង់បានដោយជោគជ័យនោះទេ […]

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com