ដើម្បីចុះបញ្ជីពាណិជ្ជកម្មបាន តើត្រូវការអ្វីខ្លះ? ដើម្បីចុះបញ្ជីពាណិជ្ជកម្មបាន តើត្រូវការអ្វីខ្លះ?

ក្រុមហ៊ុន ឬសហគ្រាសទាំងអស់ចាំបាច់តម្រូវឱ្យមានការចុះបញ្ជីពាណិជ្ជកម្មទៅតាមផ្លូវច្បាប់ជាមុនសិនដើម្បីអាចមានសិទ្ធក្នុងការប្រកបអាជីវកម្មរបស់ខ្លួនបាន។ ប៉ុន្តែក្នុងនោះដើម្បីចុះបញ្ជីពាណិជ្ជកម្មបាន ម្នាក់អាជីវកម្មនីមួយត្រូវតែបំពេញទៅតាមលក្ខណៈផ្សេងៗដែលច្បាប់បានចែង។ ដូចនេះក្រុមការងារ Business Record សូមលើកយកពីឯកសារសំខាន់ៗដែលម្ចាស់អាជីវកម្មត្រូវតែមាននៅពេលទៅចុះបញ្ជីពាណិជ្ជកម្ម៖ ត្រូវមានទីតាំងច្បាស់លាស់ ទីតាំងអាស័យដ្ឋាន គឺសំដៅទៅដល់ទីកន្លែងដែលក្រុមហ៊ុនរបស់អ្នក ដូចជាផ្ទះសម្រាប់ធ្វើការិយាល័យ ឬអាគារការិយាល័យជាដើម។ ដែលក្នុងនោះមានដូចជាផ្ទះលេខ, ភូមិ […]

តើអ្វីទៅជាអាករលើតម្លៃបន្ថែម? តើអ្វីទៅជាអាករលើតម្លៃបន្ថែម?

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។ ទំនិញសំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។ ការផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា […]

តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី? តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?

ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។ មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។ ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។ […]

អត្ថបទថ្មី

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com