គន្លឹះនៃការកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើមូលបត្រ គន្លឹះនៃការកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើមូលបត្រ

ការគ្រប់គ្រងហិរញ្ញវត្ថុជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាចម្បងដទៃទៀត ដែលយើងត្រូវជួបប្រទះ ត្រូវដោះស្រាយ និងសម្រេចចិត្តជារៀងរាល់ថ្ងៃ។ រាល់ពេលដែលយើងជួបបញ្ហាហិរញ្ញវត្ថុ ឬមានការខាតបង់ប្រាក់កាក់ដោយប្រការណាមួយ វានឹងធ្វើអោយយើងមានការស្មុគស្មាញ និងប៉ះពាល់ដល់ផែនការអនាគត។ អត្ថបទនេះនឹងបកស្រាយអំពីគន្លឹះនៃការកាត់បន្ថយហានិភ័យ ដោយលើកយកវិធីសាស្រ្តមួយ ស្ដីអំពីការបែងចែកការវិនិយោគ ឬការបែងចែកធនធាន។ ​ការបែងចែកសាច់ប្រាក់របស់យើងទៅលើការវិនិយោគផ្សេងៗគ្នា នឹងជួយឱ្យធនធានរបស់យើងមានកំណើនជានិច្ច […]

ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបង្កើតចំណូលឱ្យបានច្រើនច្រក ការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបង្កើតចំណូលឱ្យបានច្រើនច្រក

បច្ចុប្បន្ននេះ មានអ្នករកស៊ីជាច្រើនតែងតែជួបប្រទះនឹងបញ្ហាក្នុងការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុនៃការរកស៊ីរបស់ខ្លួន។ បើយើងនិយាយជារួមការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុវាមានច្រើនរបៀបដើម្បីយកទៅប្រើប្រាស់។ ប៉ុន្តែបញ្ហាចំបងនោះគឺថា តើរបៀបនៃការគ្រប់គ្រង់ហិរញ្ញវត្ថុមួយណា ដែលត្រូវនឹងមុខជំនួញរបស់អ្នក? ហើយក្នុងនោះមានចំណុចខ្លះដើម្បីចេះរៀបចំហិរញ្ញវត្ថុរបស់បងប្អូនបានដែលរួមមាន៖ ចរន្តលំហូរសាច់ប្រាក់នៃចំណូល៖ ក្នុងនោះដើម្បីបង្កើតចរន្តនៃលំហូរសាច់ប្រាក់ យើងត្រូវដឹងជាមុននូវប្រភេទនៃចរន្តសាច់ប្រាក់នោះសិន។ ហើយក្នុងនោះមានពីរប្រភេទដែលផ្ដោតទៅលើសាច់ប្រាក់ថេរ និងសាច់ប្រាក់អថេរ។ សាច់ប្រាក់ថេរ […]

ហេតុអ្វីអ្នកត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហេតុអ្វីអ្នកត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹងនិងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់សាច់ប្រាក់ និងរបៀបនៃការគ្រប់គ្រងសាច់ប្រាក់។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់​ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំប្រាក់ និងការវិនិយោគដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត​។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺចាំបាច់ចំពោះមនុស្សគ្រប់វ័យពីព្រោះមនុស្សគ្រប់រូបត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ។ អ៊ីចឹងហើយប្រសិនបើអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ ១.អ្នកនឹងធ្វើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនយ៉ាងឈ្លាសវៃនិងមានប្រសិទ្ធភាព នៅពេលដែលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកអាចយល់អំពីរបៀបគ្រប់គ្រងចំណូលនិងចំណាយរបស់អ្នកក៏ដូចជាធ្វើយ៉ាងណាដើម្បីចៀសវាងការចំណាយហួសកម្រិតដែលអាចនាំឱ្យអ្នកជាប់ផុងក្នុងបំណុល។ លោកអ្នកអាចស្វែងរកវិធីសាស្រ្ត​ដើម្បីបង្កើនចំណូលរបស់អ្នក ដូចជាការវិនិយោគលើទីផ្សារភាគហ៊ុននិងការយកប្រាក់ទៅសន្សំយកការប្រាក់បន្ថែមនៅធនាគារជាដើម។ ម្យ៉ាងវិញទៀត មុនពេលអ្នកធ្វើការចំណាយប្រាក់ទិញអ្វីមួយ […]

ចំណេះដឹងផ្នែកលុយដែលយុវជនគ្រប់រូបគួរពិចារណា ចំណេះដឹងផ្នែកលុយដែលយុវជនគ្រប់រូបគួរពិចារណា

នៅពេលដែលហក់ចូលមកដល់ជីវិតមហាវិទ្យាល័យ គឺជាការចាប់ផ្ដើមមួយនៃការបើកទំព័រជីវិតថ្មីមួយទៀតដែលពោរពេញទៅដោយចំណេះដឹងថ្មីៗល្អៗជាច្រើនដែលតម្រូវឱ្យយើងត្រូវរៀនសូត្រជាចាំបាច់។ ទោះយ៉ាងដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ការចាយវាយ) ជាដើម។ ព្រោះចំណេះដឹងផ្នែកនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ហើយខាងក្រោមនេះគឺជាចំណេះដឹងមូលដ្ឋានខ្លះសម្រាប់យុវជនទុកគ្រាន់ការពិចារណា៖ កុំសូវចំណាយលើរបស់ឥតប្រយោជន៍ច្រើនពេក កុំអាងតែឪពុកម្តាយមានលុយ ហើយហ៊ឺហារនឹងសម្ភារៈនិយមច្រើនពេក បើខ្លួនមិនទាន់ចេះរកលុយខ្លួនឯង។ ជាក់ស្តែងឃើញមានយុវជនមួយចំនួន មិនចង់ចាប់ផ្ដើមរកការងារធ្វើស្របពេលដែលខ្លួនកំពុងសិក្សានោះទេ ដោយគិតថាចាំរៀនចប់សិន។ ហើយប្រសិនបើអ្នកកំពុងគិតបែបនេះ […]

គន្លឹះហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច គន្លឹះហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

ការចាប់ផ្ដើមរកស៊ីដំបូង វាគឺជារឿងដែលពិបាកខ្លាំងណាស់ ជាពិសេសនោះគឺរឿងរៀបចំហិរញ្ញវត្ថុនេះតែម្តង ព្រោះនេះគឺជារឿងមួយដែលវាពិបាកខ្លាំងបំផុតសម្រាប់អ្នកដែលចាប់ផ្តើមដំបូងៗ។ ដូច្នេះដើម្បីជាគំនិតខ្លះៗក្រុមការងារ Business Record សូមលើកយកបញ្ហាផ្នែកហិរញ្ញវត្ថុមួយចំនួនដែលអ្នកគួរសិក្សាឈ្វេងយល់ ដែលក្នុងនោះមានដូចខាងក្រោមនេះ៖ ផ្នែករបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការរកស៊ី ដំបូងដៃអ្នកត្រូវចេះស្វាសស្វែងរកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលរៀនផ្តោតសំខាន់ទៅលើបាយការណ៍ហិរញ្ញវត្ថុទូទៅ (ចំណូល និង ចំណាយ) […]

ការរៀបចំហិរញ្ញវត្ថុសម្រាប់សហគ្រិនថ្មីថ្មោង ការរៀបចំហិរញ្ញវត្ថុសម្រាប់សហគ្រិនថ្មីថ្មោង

សម្រាប់សហគ្រិនដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូងៗ ប្រាកដជាមានការលំបាកច្រើនក្នុងការរៀបចំទុកដាក់ចំណូលចំណាយ និងត្រូវចែកមួយ ផ្នែកទៀតដើម្បីសន្សំសម្រាប់ទប់ក្នុងគ្រាលំបាក ឬខាត់ច្រើនដោយប្រការណាមួយ។ អ៊ីចឹងហើយដើម្បីធ្វើឱ្យហរិញ្ញវត្ថុដែលមាននៅក្នុងដៃរឹតតែ មានប្រសិទ្ធភាព និងមានស្ថេរភាពល្អសម្រាប់មុខជំនួញរបស់អ្នកនោះ។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអ្នកពុំគួរមើលរំលងឡើយ៖ ពិនិត្យមើលឥណទាន ខ្មែរយើងភាគច្រើនមិនសូវចាប់អារម្មណ៌លើក្រេឌីត ឥណទានរបស់ពួកគាត់ នោះទេ។ ហេតុនេះហើយ ប្រសិនបើអ្នកស្ថិតនៅក្នុងជំពូកក្រុមនេះ […]

៣វិធីដើម្បីរំលឹកអ្នកឱ្យចេះរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន ៣វិធីដើម្បីរំលឹកអ្នកឱ្យចេះរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន

បើទោះបីជាលុយមិនអាចទិញអ្វីបានគ្រប់យ៉ាង ឬក៏វាមិនមែនជាចុងបញ្ជប់នៃសុភមង្គលរបស់មនុស្សក៏ដោយ ប៉ុន្តែវាក៏ជាតម្រូវការចំាបាច់មួយដែរសម្រាប់មនុស្ស។ អ្នកតែងតែរកវិធីសាស្ត្រក្នុងការធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នករីកចម្រើន ប៉ុន្តែអ្នកដូចជាភ្លេចគិតពីជំហានតូចៗដែលអាចជួយអ្នកឱ្យគ្រប់គ្រងហិញ្ញរវត្ថុបានល្អ។ ដូចនេះប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នករីកចម្រើន នេះគឺជាចំនុចមួយចំនួនដែលអាចជួយអ្នកបាន៖   ១. តាមដានការចំណាយរបស់អ្នក មានពេលខ្លះអ្នកមើលមិនឃើញពីការចំណាយបន្តិចបន្តួចរបស់អ្នកនោះទេ។ ហើយអ្នកក៏មិនដែលបានតាមដានលុយដែលអ្នកចំណាយជារៀងរាល់ថ្ងៃផងដែរ ហេតុនេះហើយទើបអ្នកងាយនឹងចំណាយលើសលប់នៅពេលដែលអ្នកមិនដែលបានតាមដានការចំណាយរបស់អ្នក។ ដូចនេះអ្នកត្រូវតែអនុវត្តន៍ការតាមដានការចាយវាយរបស់អ្នក នោះអ្នកនឹងដឹងថារាល់ការចំណាយនោះវាត្រឹមត្រូវឬក៏អត់។ […]

សញ្ញាដែលបង្ហាញថាអ្នកមិនអាចរួចផុតពីភាពក្រីក្រ សញ្ញាដែលបង្ហាញថាអ្នកមិនអាចរួចផុតពីភាពក្រីក្រ

គ្មាន​នរណា​ម្នាក់​​ចង់​ក្លាយ​ជា​អ្នកក្រ​នោះទេ តែយ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មនុស្ស​​ស្អប់​ភាព​ក្រីក្រ ហើយ​ចង់បានភាព​មានបាន​ក៏ដោយក៏​ស្ថានភាព​ជាក់ស្តែង អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើនគឺនៅតែ​ស្ថិត​ក្នុង​ភាគរយ​តិចតួច​ដដែល ខណៈដែរ​ចំនួន​អ្នក​ក្រ​វិញ​គឺ​មាន​​​​ច្រើនលើសលប់​នៅ​លើ​ពិភពលោក​។ ហើយខាងក្រោម​នេះគឺ​ជា​សញ្ញា​មិន​ល្អ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​មិនឱ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត៖ ចាយ​ច្រើន បច្ចុប្បន្ន​មនុស្ស​ភាគ​ច្រើន​តែង​និយម​ប្រើប្រាស់​សំភារៈ​ទំនើប​ៗដែល​មាន​តម្លៃ​ថ្លៃៗដោយមិនសូវខ្វល់ពីរបៀបបែងចែកប្រាក់ចំណូលឡើយ ព្រោះអ្វីដែលសំខាន់សម្រាប់ពួកគេគឺសន្សំលុយទិញសំភារៈទំនើបៗទាំងនោះ។ សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់ ​គឺវាគ្មាន​បញ្ហាអ្វី​នោះ​ទេ ប៉ុន្តែបញ្ហា​គឺ​ត្រង់ថា​អ្នកដែល​មិន​សូវ​មានលទ្ធភាព ព្រោះ​ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ប្រើប្រាស់​របស់​ទាំង​នោះ បើ​ទោះ​ជា​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក៏​ដោយ។ […]

Develop by Botin POV | 096 649 72 88 | botin.pov@gmail.com